ព្រះត្រៃបិដក ភាគ ២៥

​នូវ​ពន្លឺ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​ថីនមិទ្ធៈ​ ​លះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មិន​មាន​សេចក្តី​រវើរវាយ​ ​មានចិត្ត​ស្ងប់ស្ងាត់​ក្នុង​សន្តាន​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​នូវ​វិចិកិច្ឆា​ ​មាន​វិចិកិច្ឆា​កន្លង​ហើយ​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​វិចិកិច្ឆា​។​
 [​៥៧​]​ ​លុះ​ភិក្ខុ​នោះ​ ​លះបង់​នី​វរ​ណៈ​ទាំង៥យ៉ាងនេះ​ ​ដែល​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ជា​ធម្មជាត​ធ្វើ​បញ្ញា​ ​ឲ្យ​មាន​កំឡាំង​ថយ​បាន​ហើយ​ ​ក៏​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​លុះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​អស់ហើយ​ ​ក៏បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​ឥតមាន​វិតក្កៈ​ ​និង​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ប៉ុណ្ណោះ​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​លុះ​មានចិត្ត​នឿយណាយ​ ​ចាក​បីតិ​ផង​ ​ប្រកបដោយ​ឧបេក្ខា​ផង​ ​ថែមទាំង​មានសតិ​ ​និង​សម្បជញ្ញៈ​ផង​ ​សោយ​នូវ​សុខ​ ​ដោយ​នាមកាយ​ផង​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636872293290819313
ទៅកាន់ទំព័រ៖