ព្រះត្រៃបិដក ភាគ ២៥

​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​នូវ​បុគ្គល​ ​ដែល​បាន​តតិយជ្ឈាន​នោះ​ថា​ ​ធម្មតា​បុគ្គល​ដែល​បាន​នូវ​តតិយជ្ឈាន​ហើយ​ ​រមែង​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ដូច្នេះ​ ​ព្រោះ​ហេតុ​នៃ​តតិយជ្ឈាន​ណា​ ​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ ​ទើប​សម្រេចសម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​ ​លុះ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់​ទៅ​ ​ក្នុង​កាលមុន​ផង​ ​ទើបបាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​មាន​អារម្មណ៍​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​គឺជា​ឧបេក្ខា​ ​មានស្មារតី​បរិសុទ្ធ​ដោយ​ឧបេក្ខា​វេទនា​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​
 [​៥៨​]​ ​កាលបើ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​តាំងនៅ​ល្អ​ ​បរិសុទ្ធ​ចាក​នីវរណធម៌​ ​ជា​ចិត្តផូរផង់​ ​មិន​មាន​ទីទួល​ ​ពោល​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​ដោយ​ប្រការ​ដូច្នេះហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​គឺ​ប្រាជ្ញា​រលឹក​ឃើញ​នូវ​លំដាប់​ខន្ធ​ ​ដែល​អាស្រ័យ​នៅក្នុង​កាលមុន​ ​ភិក្ខុ​នោះ​ ​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ ​គឺ​លំដាប់​ខន្ធ​ដែល​អាស្រ័យ​នៅក្នុង​កាលមុន​ជាច្រើន​ប្រការ​ ​គឺ​រលឹក​ឃើញ​បាន១ជាតិ​ខ្លះ​ ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636872293513932074
ទៅកាន់ទំព័រ៖