ព្រះត្រៃបិដក ភាគ ២៥

​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​ ​១០ជាតិ​ខ្លះ​ ​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​១០០ជាតិ​ខ្លះ​ ​១ពាន់​ជាតិ​ខ្លះ​ ​១សែន​ជាតិ​ខ្លះ​ ​រហូតដល់​អនេក​សំ​វដ្ត​កប្ប​ខ្លះ​ ​អនេក​វិ​វដ្ត​កប្ប​ខ្លះ​ ​និង​អនេក​សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​ភិក្ខុ​នោះ​ដឹង​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ទីឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រកូល​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​អំពី​ទីនោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ទីឯណោះ​ទៀត​ ​លុះ​អាត្មាអញ​ទៅ​កើត​ក្នុង​ទីនោះ​ហើយ​ ​ក៏​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រកូល​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​អំពី​ទីនោះ​ ​ក៏បាន​មក​កើត​ក្នុង​ទីនេះ​ ​ភិក្ខុ​នោះ​ ​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការ​ ​គឺ​រូប​ ​និង​អាហារ​ជាដើម​ ​ព្រមទាំង​ឧទ្ទេស​ ​គឺ​ឈ្មោះ​ ​និង​គោត្រកូល​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​៥៩​]​ ​កាលបើ​ចិត្ត​របស់​ភិក្ខុ​តាំងនៅ​ល្អ​ ​បរិសុទ្ធ​ចាក​នីវរណធម៌​ ​ជា​ចិត្តផូរផង់​ ​ឥតមាន​ទីទួល​ ​ពោល​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636872293726724245
ទៅកាន់ទំព័រ៖