ព្រះត្រៃបិដក ភាគ ២៥
មានរូបល្អខ្លះ រូបអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ រមែងដឹងនូវពួកសត្វ ប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាងនេះឯង។
[៦០] កាលបើចិត្តរបស់ភិក្ខុតាំងនៅល្អ បរិសុទ្ធ ជាចិត្តផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាជាគ្រឿងដឹងនូវធម៌ ដែលធ្វើនូវអាសវៈឲ្យអស់ទៅ។ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសភាពរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាផ្លូវប្រតិបត្តិទៅកាន់ទីរំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាសភាពរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាផ្លូវប្រតិបត្តិទៅកាន់ទីរលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង កាលបើចិត្តរួចផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះហើយ ក៏កើតមានប្រាកដ មួយទៀត ភិក្ខុដឹងច្បាស់ថា ជាតិរបស់អញអស់ហើយ ព្រហ្មចរិយធម៌ សម្រេចហើយ
ID: 636872294129117261
ទៅកាន់ទំព័រ៖