ព្រះត្រៃបិដក ភាគ ២៥
ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ អង្គុយនៅក្នុងប្រជុំបរិស័ទនោះ។ មាណពនោះ ក៏និយាយស្កាត់សំដីរបស់ពួកព្រាហ្មណ៍ចាស់ៗ ដែលកំពុងតែប្រឹក្សា ទៅរកព្រះមានព្រះភាគ។ ទើបព្រះមានព្រះភាគ ទ្រង់ឃាត់កាបទិកមាណពថា ភារទ្វាជៈមានអាយុ កុំនិយាយស្កាត់សំដី របស់ពួកព្រាហ្មណ៍ចាស់ៗ ដែលកំពុងតែប្រឹក្សាឡើយ ភារទ្វាជៈមានអាយុ ចូរបង្អង់ចាំឲ្យចប់សំដីគេសិន។
[៦៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចំរើន កុំឃាត់កាបទិកមាណពឡើយ ដ្បិតកាបទិកមាណព ជាកុលបុត្រផង ជាពហុស្សូតផង កាបទិកមាណព ជាបណ្ឌិតផង កាបទិកមាណព ជាអ្នកនិយាយពាក្យពីរោះផង កាបទិកមាណព អាចនឹងប្រឹក្សាក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមដ៏ចំរើនបានផង។ ទើបព្រះ
ID: 636872297780036081
ទៅកាន់ទំព័រ៖