ព្រះត្រៃបិដក ភាគ ២៥
គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កាលពីដើម យើងខ្ញុំបានដឹងយ៉ាងនេះថា បុគ្គលពួកណា ជាសមណៈត្រងោល ជាគហបតិជាតិ មានសម្បុរខ្មៅ ជាកូនកើតមកអំពីព្រះបាទនៃមហាព្រហ្ម បុគ្គលពួកណា ជាអ្នកដឹងច្បាស់នូវធម៌ ឱហ្ន៎ (ឥឡូវនេះ) ព្រះគោតមដ៏ចំរើន បាននាំខ្ញុំឲ្យមានសេចក្តីស្រឡាញ់ ក្នុងពួកសមណៈ ឲ្យមានសេចក្តីជ្រះថ្លា ក្នុងពួកសមណៈ ឲ្យមានសេចក្តីគោរព ក្នុងពួកសមណៈ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវត្រៃសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមតទៅ។
ចប់ ចង្កីសូត្រ ទី៥។
ID: 636872302514366869
ទៅកាន់ទំព័រ៖