ព្រះត្រៃបិដក ភាគ ២៥
ម្នាលព្រាហ្មណ៍ តថាគត បញ្ញត្តលោកុត្តរធម៌ ដ៏ប្រសើរ ថាជាទ្រព្យសំរាប់ខ្លួន នៃបុរសស្ត្រី កាលបើបុគ្គលរលឹក នូវវង្សត្រកូល ជាចំណែកខាងមាតាបិតា ដែលមានមកពីបូរាណ ហើយបានកើតអត្តភាព ក្នុងត្រកូលណាៗ ក៏ដល់នូវការរាប់តាមត្រកូលនោះៗដែរ បើបានកើតអត្តភាព ក្នុងត្រកូលក្សត្រិយ៍ ក៏ដល់នូវការរាប់ថា ជាក្សត្រិយ៍ បើបានកើតអត្តភាព ក្នុងត្រកូលព្រាហ្មណ៍ ក៏ដល់នូវការរាប់ថា ជាព្រាហ្មណ៍ បើបានកើតអត្តភាព ក្នុងត្រកូលវេស្សៈ ក៏ដល់នូវការរាប់ថា វេស្សៈ បើបានកើតអត្តភាពក្នុងត្រកូលសុទ្ទៈ ក៏ដល់នូវការរាប់ថា សុទ្ទៈ ក៏មានឧបមេយ្យ ដូច្នោះដែរ។
[៨៤] ម្នាលព្រាហ្មណ៍ បើបុគ្គលចេញចាកផ្ទះ អំពីខត្តិយត្រកូល ហើយចូលទៅកាន់ផ្នួស ក៏អ្នកបួសនោះ បានអាស្រ័យធម៌វិន័យ ដែលតថាគត សំដែងហើយ ជាបុគ្គលបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ
ID: 636872305028290658
ទៅកាន់ទំព័រ៖