ព្រះត្រៃបិដក ភាគ ២៥

 ​[​១១១​]​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះហេតុតែ​ព្រះរាជា​ក្តី​ ​មនុស្ស​ដែល​ប្រព្រឹត្ត​តាម​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ព្រោះហេតុតែ​ព្រះរាជា​ក្តី​ ​តើ​អំពី​ណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះហេតុតែ​ព្រះរាជា​ ​អំពើនោះ​ ​មិន​ប្រសើរ​ឡើយ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​មនុស្ស​ ​ដែល​ប្រព្រឹត្ត​ត្រូវ​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ព្រោះហេតុតែ​ព្រះរាជា​ ​អំពើនោះ​ឯង​ ​ទើប​ឈ្មោះថា​ ​ប្រសើរ​ក្នុង​ហេតុ​នុ៎ះ​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​(​ព្រោះថា​)​ ​ការប្រព្រឹត្តិ​ត្រូវ​ធម៌​ ​ការប្រព្រឹត្តិ​ស្មើ​ ​ត្រូវតែ​ប្រសើរ​ជាង​ការប្រព្រឹត្តិ​ខុស​ធម៌​ ​និង​ការប្រព្រឹត្តិ​មិន​ស្មើ​។​ ​ម្នាល​ធន​ញ្ជា​និ​ ​ការងារ​ទាំងឡាយ​ឯទៀត​ ​ដែល​ត្រូវ​តាម​ធម៌​ ​ប្រកបដោយ​ហេតុ​ ​ដែល​មនុស្ស​ទាំងឡាយ​ ​អាច​ធ្វើ​រាជការ​របស់​ព្រះរាជា​បាន​ផង​ ​មិនបាច់​ធ្វើបាប​កម្ម​ផង​ ​អាច​ប្រតិបត្តិ​នូវ​បដិបទា​ ​ជាហេតុ​ឲ្យ​កើត​បុណ្យ​បាន​ផង​ ​មាន​ដែរ​តើ​។​
 [​១១២​]​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះហេតុតែ​ការ​ចិញ្ចឹម​កាយ​ ​ឲ្យ​ធាត់​ធំ​ចំរើន​ ​មនុស្ស​ដែល​ប្រព្រឹត្ត​ត្រូវ​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ព្រោះហេតុតែ​ការ​ចិញ្ចឹម​កាយ​ ​ឲ្យ​ធាត់​ធំ​ចំរើន​ ​អំពី​ណា​ប្រសើរ​ជាង​។​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636872311507671257
ទៅកាន់ទំព័រ៖