ព្រះត្រៃបិដក ភាគ ២៥

 ​[​១២៣​]​ ​លុះ​វា​សេដ្ឋ​មាណព​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ទាំងឡាយ​ថា​
​ខ្ញុំ​ព្រះអង្គ​ទាំងពីរ​នាក់​ ​បាន​ទទួលអនុញ្ញាត​ ​អំពី​អាចារ្យ​ ​ដែល​បាន​ឲ្យ​រៀនសូត្រ​ស្រេចហើយ​ ​ទាំង​បាន​ប្តេជ្ញា​ខ្លួនឯង​ថា​ ​បាន​រៀនសូត្រ​ចេះចាំ​នូវ​វេទ​ទាំង៣​ ​ខ្ញុំ​ព្រះអង្គ​ជា​សិស្ស​ច្បង​ ​របស់​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ឯ​មាណព​នេះ​ ​ជា​សិស្ស​ច្បង​ ​របស់​តា​រុក្ខ​ព្រាហ្មណ៍​ ​បទ​ណា​ដែល​ពួក​ព្រាហ្មណ៍​ ​ចេះ​នូវ​វេទ​ទាំង៣​ ​បាន​ប្រាប់​ ​ដោយ​អត្ថ​ក្តី​ ​ដោយ​ព្យញ្ជនៈ​ក្តី​ ​ខ្ញុំ​ព្រះអង្គ​ទាំងពីរ​នាក់​ ​ក៏បាន​ចូលចិត្ត​ក្នុង​បទ​នោះ​ទាំងអស់​ ​ទាំង​សេចក្តី​ព្យាករណ៍​នូវ​បទ​ ​របស់ខ្ញុំ​ព្រះអង្គ​ទាំងពីរ​នាក់​ ​ក៏​ប្រាកដ​ស្មើនឹង​អាចារ្យ​ ​ត្រង់កន្លែង​ជាទី​ពោល​មន្ត​ ​បពិត្រ​ព្រះ​គោតម​ ​ខ្ញុំ​ព្រះអង្គ​ទាំងពីរ​នាក់​ ​មាន​សេចក្តី​វិវាទ​ ​ក្នុង​ការ​ពោល​អំពី​ជាតិ​ ​ភារ​ទ្វា​ជ​មាណព​ ​ពោល​ថា​ ​បុគ្គល​ដែល​ឈ្មោះថា​ព្រាហ្មណ៍​ ​ព្រោះ​ជាតិ​ ​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636872314828991226
ទៅកាន់ទំព័រ៖