ព្រះត្រៃបិដក ភាគ ២៥

​[​១២៤​]​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វា​សេ​ដ្ឋៈ​)​ ​តថាគត​ ​នឹង​ចែករលែក​ជាតិ​ ​នៃ​សត្វ​ទាំងឡាយ​នោះ​ ​តាមលំដាប់​ ​ប្រាប់​អ្នក​ទាំងឡាយ​ ​ដ្បិត​ជាតិ​របស់​សត្វ​ទាំងឡាយ​ ​ផ្សេង​ៗ​គ្នា​ ​អ្នក​ទាំងឡាយ​ ​ស្គាល់​តិណជាតិ​ ​និង​រុក្ខជាតិ​ហើយ​ ​ចំណែក​តិណជាតិ​ ​និង​រុក្ខជាតិ​នោះ​ ​មិន​ស្គាល់​ខ្លួន​វា​ថា​ ​យើង​ជាតិ​ណ​ជាតិ​ ​ជា​រុក្ខជាតិ​ដូច្នេះ​ឡើយ​ ​សណ្ឋាន​ក៏​សម្រេច​មក​អំពី​ជាតិ​ ​ព្រោះ​ជាតិ​របស់​វា​ ​ទី​ទៃៗ​ពីគ្នា​ ​តាំងពី​កណ្តូប​ ​កន្ទុំរុយ​ ​រហូតដល់​ស្រមោច​ខ្មៅ​ ​ស្រមោច​ក្រហម​ ​សណ្ឋាន​ក៏​សម្រេច​មក​អំពី​ជាតិ​ ​ព្រោះ​ជាតិ​របស់​វា​ ​ទី​ទៃៗ​ពីគ្នា​ ​មួយទៀត​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​សត្វ​ជើង៤ទាំងឡាយ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636872315316249095
ទៅកាន់ទំព័រ៖