ព្រះត្រៃបិដក ភាគ ២៥

​គ្រានោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ដែល​នៅក្នុង​ក្រុង​មិថិលា​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពួក​ខ្លះ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​ ​ពួក​ខ្លះ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​ ​ពួក​ខ្លះ​ ​ប្រណម្យ​អញ្ជលី​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​ ​ពួក​ខ្លះ​ ​ប្រកាស​នាម​ ​និង​គោត្រ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​ ​ពួក​ខ្លះ​ស្ងៀម​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
 [​៩​]​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​ឥឡូវ​គង់នៅ​ក្នុង​មឃ​ទេ​វម្ព​វ័ន​ ​ជិត​ក្រុង​មិថិលា​។​ ​ទើប​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ចូល​ទៅកាន់​មឃ​ទេ​វម្ព​វ័ន​ ​ជាមួយនឹង​ពួក​មាណព​ជាច្រើន​។​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636872258363081560
ទៅកាន់ទំព័រ៖