ព្រះត្រៃបិដក ភាគ ២៥

​ជា​អ្នកចេះ​នូវ​បទ​នៃ​វេទ​ ​ជា​អ្នកចេះ​ ​នូវ​វេយ្យាករណ៍​ ​ជា​អ្នក​មិន​ទើសទាល់​ ​ក្នុង​គម្ពីរ​លោកាយតៈ​ ​និង​គម្ពីរ​មហាបុរិសលក្ខណៈ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ដ៏​ចំរើន​ទាំងអម្បាល​ម៉ាន​ ​តែង​នៅ​អាស្រ័យ​ ​ក្នុង​ក្រុង​មិថិលា​ ​ឯ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ប្រាកដជា​ប្រសើរ​ ​ដោយ​ភោគសម្ប័ទ​ជាង​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងអម្បាល​នោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ប្រាកដជា​ប្រសើរ​ ​ដោយ​មន្ត​វិជ្ជា​ ​ជាង​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងអម្បាល​នោះ​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ប្រាកដជា​ប្រសើរ​ ​ដោយ​អាយុ​ផង​ ​ដោយ​យស​ផង​ ​ជាង​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងអម្បាល​នោះ​ ​ឥឡូវ​គាត់​ចង់​ចួប​នឹង​ព្រះ​គោតម​ដ៏​ចំរើន​។​
 [​១០​]​ ​មាណព​នោះ​ ​ទទួលពាក្យ​របស់​ព្រហ្មាយុ​ព្រាហ្មណ៍​ថា​ ​បាទ​លោក​ដ៏​ចំរើន​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​មាណព​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ទូល​សួរ​ព្រះ​គោតម​ដ៏​ចំរើន​ ​អំពី​សេចក្តី​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​ ​ដោយ​រហ័ស​ ​កំឡាំង​កាយ​ ​និង​ការ​នៅ​សប្បាយ​គ្រប់​ឥរិយាបថ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ជា​មនុស្ស​ជរា​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636872258758744191
ទៅកាន់ទំព័រ៖