ព្រះត្រៃបិដក ភាគ ២៥
ម្នាលមាណព ចុះបោក្ខរសាតិព្រាហ្មណ៍ ជាឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) នឹងកំណត់ដឹងចិត្ត របស់ពួកសមណព្រាហ្មណ៍ទាំងអស់ ដោយចិត្តរបស់ខ្លួនបានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន អម្បាលនាងបុណ្ណា ជាទាសីរបស់គាត់ ក៏បោក្ខរសាតិព្រាហ្មណ៍ ជាឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) កំណត់ដឹងចិត្ត ដោយចិត្តរបស់ខ្លួនមិនបានទៅហើ់យ នឹងកំណត់ដឹងចិត្ត របស់សមណព្រាហ្មណ៍ទាំងអស់ ដោយចិត្តខ្លួនឯង ឯណាបាន។
[១៣៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ដូចបុរសខ្វាក់អំពីកំណើត មិនធ្លាប់ឃើញរូបខ្មៅ ឬស មិនធ្លាប់ឃើញរូបខៀវ មិនធ្លាប់ឃើញរូបលឿង មិនធ្លាប់ឃើញរូបក្រហម មិនធ្លាប់ឃើញរូបហង្សបាទ មិនធ្លាប់ឃើញទីស្មើ និងមិនស្មើ មិនធ្លាប់ឃើញរូបផ្កាយ និងព្រះចន្ទ ព្រះអាទិត្យទាំងឡាយ ក៏និយាយយ៉ាងនេះថា រូបខ្មៅ និងស ក៏មិនមាន
ID: 636872321007274603
ទៅកាន់ទំព័រ៖