ព្រះត្រៃបិដក ភាគ ២៥
[១៣៩] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព នីវរណធម៌ទាំងនេះ មាន៥ប្រការ នីវរណធម៌ ៥ប្រការនោះ ដូចម្តេចខ្លះ គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១ ម្នាលមាណព នីវរណធម៌មាន៥ប្រការនេះឯង។ ម្នាលមាណព បោក្ខរសាតិព្រាហ្មណ៍ ជាឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ត្រូវនីវរណធម៌ ៥ប្រការនេះឯង មកបិទបាំង រាំងរា ព័ន្ធព័ទ្ធ រួបរឹតហើយ គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេសគួរឃើញ ដោយញាណដ៏ប្រសើរ ការណ៍ដូច្នេះនេះ មិនមានឡើយ។
[១៤០] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព កាមគុណទាំងឡាយនេះ មាន៥ប្រការ កាមគុណ ៥ប្រការនោះ ដូចម្តេចខ្លះ គឺរូបារម្មណ៍ គប្បីដឹងដោយចក្ខុបសាទ ជាទីប្រាថ្នា ជាទីត្រេកអរ
ID: 636872322124468503
ទៅកាន់ទំព័រ៖