ព្រះត្រៃបិដក ភាគ ២៥

​ម្នាល​មាណព​ ​តថាគត​ ​ពោល​បីតិ​ ​ដែល​អាស្រ័យ​នូវ​កាមគុណ​ ​ទាំង៥​ ​ថា​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​ ​ម្នាល​មាណព​ ​មួយទៀត​ ​ភ្លើង​មិន​អាស្រ័យ​ស្មៅ​ ​និង​ឧស​ជា​កំញម​ ​ឆេះ​ឡើង​បាន​ ​ដូចម្តេច​មិញ​ ​ម្នាល​មាណព​ ​តថាគត​ ​ពោល​បីតិ​ ​ដែល​ប្រាសចាក​កាម​ទាំងឡាយ​ផង​ ​ប្រាសចាក​អកុសលធម៌​ទាំងឡាយ​ផង​ ​ថា​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​ ​ម្នាល​មាណព​ ​ចុះ​បីតិ​ ​ដែល​ប្រាសចាក​កាម​ទាំងឡាយ​ផង​ ​ប្រាសចាក​អកុសលធម៌​ទាំងឡាយ​ផង​ ​ដូចម្តេច​ខ្លះ​ ​ម្នាល​មាណព​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ហើយ​។​បេ​។​ ​ក៏​ចូល​បឋមជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​ ​ម្នាល​មាណព​ ​នេះឯង​ឈ្មោះថា​ ​បីតិ​ ​ដែល​ប្រាសចាក​កាម​ទាំងឡាយ​ ​ប្រាសចាក​អកុសលធម៌​ទាំងឡាយ​។​ ​ម្នាល​មាណព​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​រួចហើយ​។​បេ​។​ ​ចូល​ទុតិយជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​ ​ម្នាល​មាណព​ ​នេះឯង​ឈ្មោះថា​ ​បីតិ​ ​ដែល​ប្រាសចាក​កាម​ទាំងឡាយ​ ​ប្រាសចាក​អកុសលធម៌​ទាំងឡាយ​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636872322666099483
ទៅកាន់ទំព័រ៖