ព្រះត្រៃបិដក ភាគ ២៥
បាមោជ្ជៈណា ដែលអាស្រ័យនូវកុសលធម៌ តថាគត ពោលនូវបាមោជ្ជៈនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល តថាគត ពោលនូវធម៌ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ ខ្ញុំព្រះអង្គ បានឮមកហើយថា ព្រះសមណគោតម ទ្រង់ជ្រាបច្បាស់ នូវផ្លូវប្រព្រឹត្តទៅ មួយអន្លើដោយពួកព្រហ្ម។
[១៤៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់សេចក្តីនោះ ដូចម្តេច នឡការគ្រាម នៅជិតទីនេះ នឡការគ្រាម នៅមិនឆ្ងាយអំពីទីនេះទេឬ។ សុភមាណព ក្រាបទូលថា ព្រះករុណា ព្រះគោតមដ៏ចំរើន នឡការគ្រាម នៅជិតទីនេះ នឡការគ្រាម នៅមិនឆ្ងាយ អំពីទីនេះប៉ុន្មានទេ។ ម្នាលមាណព អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បើបុរសកើតចំរើនធំឡើង ក្នុងនឡការគ្រាមនេះ
ID: 636872323834586316
ទៅកាន់ទំព័រ៖