ព្រះត្រៃបិដក ភាគ ២៥
[១៥៣] គ្រានោះឯង កាលព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនកោសល ដោយលំដាប់ ក៏បានដល់បច្ចលកប្បគ្រាម។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពវ័ន (ព្រៃស្វាយ) របស់ពួកតោទេយ្យព្រាហ្មណ៍ ជិតបច្ចលកប្បគ្រាមនោះ។ នាងធនញ្ជានីព្រាហ្មណី បានឮថា ព្រះមានព្រះភាគ ស្តេចដល់បច្ចលកប្បគ្រាម ឥឡូវគង់នៅក្នុងអម្ពវ័ន របស់ពួកតោទេយ្យព្រាហ្មណ៍ ជិតស្រុកបច្ចលកប្បគ្រាម។ ទើបនាងធនញ្ជានីព្រាហ្មណី ចូលទៅរកសគារវមាណព លុះចូលទៅដល់ហើយ ក៏និយាយនឹងសគារវមាណព ដូច្នេះថា នែអ្នកមានមុខស្រស់បស់ ព្រះមានព្រះភាគ អង្គនោះ ស្តេចមកដល់បច្ចលកប្បគ្រាមហើយ ទ្រង់គង់នៅក្នុងអម្ពវ័ន របស់ពួកតោទេយ្យព្រាហ្មណ៍ ជិតបច្ចលកប្បគ្រាម នែអ្នកមានមុខស្រស់បស់ ចូរអ្នកសំគាល់នូវកាលគួរ នឹងទៅឥឡូវនេះចុះ។ សគារវមាណព ទទួលពាក្យ នៃនាងធនញ្ជានីព្រាហ្មណីថា អើ នាងដ៏ចំរើន
ID: 636872325825780206
ទៅកាន់ទំព័រ៖