ព្រះត្រៃបិដក ភាគ ២៥

​ជា​អ្នក​ឮ​តាម​ៗ​គ្នា​ ​ជា​អ្នក​ដល់​នូវ​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ ​ជា​គុណជាត​ដ៏​ក្រៃលែង​ ​ព្រោះ​ប្រាជ្ញា​ក្នុង​បច្ចុប្បន្ន​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ជា​ខាងដើម​ ​នៃ​ព្រហ្មចរិយៈ​ ​ដោយ​ការ​ឮ​តាម​ៗ​គ្នា​នោះ​ ​ដូចយ៉ាង​ពួក​ព្រាហ្មណ៍​ ​អ្នក​បាន​ត្រៃវិជ្ជា​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ដល់​នូវ​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ ​ជា​គុណជាត​ដ៏​ក្រៃលែង​ ​ព្រោះ​ប្រាជ្ញា​ក្នុង​បច្ចុប្បន្ន​ ​ក៏​ដឹង​ច្បាស់​នូវ​ធម៌​ ​ជា​ខាងដើម​ ​នៃ​ព្រហ្មចរិយៈ​ ​ដោយ​ត្រឹមតែ​សទ្ធា​ប៉ុណ្ណោះ​ ​ដូចយ៉ាង​បុគ្គល​អ្នក​ត្រិះរិះ​ ​ពិចារណា​ជាប្រក្រតី​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ដឹង​ច្បាស់​នូវ​ធម៌​ដោយខ្លួនឯង​ ​ក្នុង​ពួក​ធម៌​ ​ដែល​ខ្លួន​មិនដែល​បាន​ស្តាប់​ក្នុង​កាលមុន​ ​ហើយ​ជា​អ្នក​ដល់​នូវ​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ ​ជា​គុណជាត​ដ៏​ក្រៃលែង​ ​ព្រោះ​ប្រាជ្ញា​ក្នុង​បច្ចុប្បន្ន​ ​ក៏​ដឹង​ច្បាស់​នូវ​ធម៌​ ​ជា​ខាងដើម​ ​នៃ​ព្រហ្មចរិយៈ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ក្នុង​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដឹង​ច្បាស់​នូវ​ធម៌​ដោយខ្លួនឯង​ ​ក្នុង​ពួក​ធម៌​ ​ដែល​ខ្លួន​មិនដែល​បាន​ស្តាប់​ ​ក្នុង​កាលមុន​ ​ហើយ​ជា​អ្នក​ដល់​នូវ​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ ​ជា​គុណជាត​ដ៏​ក្រៃលែង​ ​ព្រោះ​ប្រាជ្ញា​ក្នុង​បច្ចុប្បន្ន​ ​ក៏​ដឹង​ច្បាស់​នូវ​ធម៌​ ​ជា​ខាងដើម​ ​នៃ​ព្រហ្មចរិយៈ​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636872326262715197
ទៅកាន់ទំព័រ៖