ព្រះត្រៃបិដក ភាគ ២៥
ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសវិញ។ ម្នាលភារទ្វាជៈ សម័យខាងក្រោយមក កាលតថាគតនៅក្មេងកំឡោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យល្អ គឺបឋមវ័យ ទុកជាមាតាបិតាមិនប្រាថ្នា (នឹងឲ្យបួស) មានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ក៏នៅតែកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះតថាគតនោះ បួសយ៉ាងនេះហើយ ក៏ស្វែងរកនូវកឹកុសល គឺសព្វញ្ញុតញ្ញាណ ស្វែងរកនូវសន្តិវរបទ គឺព្រះនិព្វាន រកគុណជាតដទៃក្រៃលែងជាងគ្មាន ក៏ចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ ទើបពោលនឹងអាឡារតាបស កាលាមគោត្រ យ៉ាងនេះថា ម្នាលកាលាមៈ មានអាយុ យើងប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះដែរ។ ម្នាលភារទ្វាជៈ កាលបើតថាគតពោលយ៉ាងនេះហើយ អាឡារតាបស កាលាមគោត្រ ក៏ពោលតបមកតថាគតវិញ យ៉ាងនេះថា ចូរអ្នកមានអាយុនៅចុះ នេះធម៌ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរស
ID: 636872326646737162
ទៅកាន់ទំព័រ៖