ព្រះត្រៃបិដក ភាគ ២៥

​អាឡារតាបស​ ​កាលាម​គោត្រ​ ​ក៏​សំដែង​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សទ្ធា​របស់​អាឡារតាបស​ ​កាលាម​គោត្រ​ ​គ្មាន​ទេ​ ​សទ្ធា​របស់​អាត្មាអញ​ ​ទើប​មាន​ ​វីរិយៈ​របស់​អាឡារតាបស​កាលាម​គោត្រ​គ្មាន​ទេ​ ​វីរិយៈ​របស់​អាត្មាអញ​ ​ទើប​មាន​ ​សតិ​.​.​.​ ​សមាធិ​.​.​.​ ​បញ្ញា​ ​របស់​អាឡារតាបស​កាលាម​គោត្រ​ ​គ្មាន​ទេ​ ​បញ្ញា​របស់​អាត្មាអញ​ ​ទើប​មាន​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​តាំង​សេចក្តី​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ ​ដែល​អាឡារតាបស​កាលាម​គោត្រ​ប្រកាស​ថា​ ​ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មិនយូរ​ប៉ុន្មាន​ ​តថាគត​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នោះ​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ភ្លាម​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ក្នុង​កាល​ខាងក្រោយ​មក​ទៀត​ ​តថាគត​ ​ចូល​ទៅ​រក​អាឡារតាបស​កាលាម​គោត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​នឹង​អាឡារតាបស​កាលាម​គោត្រ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636872327007977824
ទៅកាន់ទំព័រ៖