ព្រះត្រៃបិដក ភាគ ២៥

 ​[​១៥៨​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​សេចក្តី​ឧបមា៣យ៉ាង​ ​មិនជា​ទី​អស្ចារ្យ​ប៉ុន្មាន​ ​ដែល​តថាគត​ ​មិនធ្លាប់​បាន​ស្តាប់​ក្នុង​កាលមុន​ ​ក៏​ប្រាកដ​ឡើង​ ​ដល់​តថាគត​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ដូច​កំណាត់ឈើ​ស្រស់​មាន​ជ័រ​ ​ដែល​ត្រាំទឹក​ ​មាន​បុរស​កាន់​យក​នូវ​ឈើ​ពំនួតភ្លើង​ខាងលើ​ដើរមក​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ពួតភ្លើង​ឲ្យ​កើតឡើង​ ​នឹង​ធ្វើ​ភ្លើង​ឲ្យ​ឆេះ​ឡើង​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុរស​នោះ​ ​អាច​កាន់​យក​នូវ​ពំនួតភ្លើង​ខាងលើ​ ​មក​ពួតគ្នា​នឹង​កំណាត់ឈើ​ស្រស់​ ​នៅ​មាន​ជ័រ​ដែល​ត្រាំទឹក​ ​តើ​ធ្វើ​ភ្លើង​ឲ្យ​កើតឡើង​ ​ធ្វើ​ភ្លើង​ឲ្យ​ឆេះ​ឡើង​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​មិនធ្លាប់​មាន​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះថា​ ​កំណាត់ឈើ​ឯណោះ​ ​នៅ​ស្រស់​ ​មាន​ជ័រ​ ​មួយទៀត​ ​កំណាត់ឈើ​នោះ​ ​ត្រាំទឹក​ផង​ ​ឯ​បុរស​នោះ​ឯង​ ​គ្រាន់តែ​មាន​ចំណែក​ ​នៃ​សេចក្តី​លំបាក​កាយ​ ​លំបាកចិត្ត​ប៉ុណ្ណោះ​។​ ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636872330187779698
ទៅកាន់ទំព័រ៖