ព្រះត្រៃបិដក ភាគ ២៥
[១៦១] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្ត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្ត។ ម្នាលភារទ្វាជៈ កាលបើតថាគត យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្តទៅហើយ ញើសក៏ហូរចេញអំពីក្លៀក។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាប់បុរសដែលខ្សោយ ត្រង់ក្បាលក្តី ត្រង់កក្តី សង្កត់សង្កិន គាបត្បុត ដុតកំដៅ យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្តទៅហើយ
ID: 636872331346935998
ទៅកាន់ទំព័រ៖