ព្រះត្រៃបិដក ភាគ ២៥

​ខ្យល់ខ្លាំង​ ​ក៏​ចាក់ដោត​អំបែងក្បាល​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​សេចក្តី​ព្យាយាម​ ​របស់​តថាគត​ ​តឹងតែង​មិនបាន​ធូរ​ថយ​ទេ​ ​សតិ​របស់​តថាគត​ ​តម្កល់​ខ្ជាប់​មិនបាន​ភ្លេច​ ​ឯ​កាយ​របស់​តថាគត​ ​ដែល​ត្រូវ​សេចក្តី​ព្យាយាម​គ្រប​សង្កត់​ហើយ​ ​ព្រោះ​សេចក្តី​ព្យាយាម​ ​ដ៏​លំបាក​នោះ​ឯង​ ​ក៏​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មិនបាន​ស្ងប់​រម្ងាប់​។​
 [​១៦៤​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចំរើន​នូវ​អ​ប្បា​នក​ជ្ឈាន​ ​តទៅទៀត​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ឯង​ ​ក៏​បិទ​នូវ​ខ្យល់​ដង្ហើមចេញ​ចូល​ ​អំពី​មាត់​ផង​ ​អំពី​ច្រមុះ​ផង​ ​អំពី​រន្ធត្រចៀក​ផង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលបើ​តថាគត​ ​បិទ​ខ្យល់​ដង្ហើមចេញ​ចូល​ ​អំពី​មាត់​ ​អំពី​ច្រមុះ​ ​និង​រន្ធត្រចៀក​ហើយ​ ​ក៏​កើតមាន​ទុក្ខវេទនា​ ​ក្នុង​ក្បាល​ដ៏​ក្រៃលែង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ដូច​បុរស​មាន​កំឡាំង​ ​យក​កំណាត់​ព្រ័ត្រ​ដ៏​មាំ​ ​មក​រុំ​ព័ទ្ធ​ក្បាល​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636872331953170673
ទៅកាន់ទំព័រ៖