ព្រះត្រៃបិដក ភាគ ២៥

​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​អត់អាហារ​ទាំងអស់​ផង​ ​ពួក​ទេវតា​នេះឯង​ ​គប្បី​បញ្ចូល​ឱជារស​ទិព្វ​ ​តាម​រណ្តៅ​នៃ​រោម​អាត្មាអញ​ផង​ ​ឯ​អាត្មាអញ​ ​គ​ប្បី​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ឱជារស​នោះ​ផង​ ​អំពើ​ទាំង៣នោះ​ ​ជា​អំពើ​កុហក​ ​របស់​អាត្មាអញ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​ក៏​ពោល​ហាមឃាត់​ទេវតា​ទាំងនោះ​ថា​ ​កុំឡើយ​។​
 [​១៦៨​]​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​បរិភោគ​អា​ហា​រប​ន្តិចៗ​ ​មួយ​ទូ​ក​ដៃៗ​ ​ទោះ​គ្រាប់​សណ្តែកបាយ​ក្តី​ ​គ្រាប់​ពពាយ​ជ្រុង​ក្តី​ ​គ្រាប់​សណ្តែកកង់​ក្តី​ ​គ្រាប់​សណ្តែកទ្រើង​ក្តី​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​តថាគត​ ​ក៏​បរិភោគ​អា​ហា​រប​ន្តិចៗ​ ​មួយ​ទូ​ក​ដៃៗ​ ​ទោះ​គ្រាប់​សណ្តែកបាយ​ក្តី​ ​គ្រាប់​ពពាយ​ជ្រុង​ក្តី​ ​គ្រាប់​សណ្តែកកង់​ក្តី​ ​គ្រាប់​សណ្តែកទ្រើង​ក្តី​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលបើ​តថាគត​ ​បរិភោគ​អា​ហា​រប​ន្តិចៗ​ ​មួយ​ទូ​ក​ដៃៗ​ ​ទោះ​គ្រាប់​សណ្តែកបាយ​ ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636872333006540922
ទៅកាន់ទំព័រ៖