ព្រះត្រៃបិដក ភាគ ២៥

 ​[​១៧៣​]​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​តថាគត​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ចុតូ​ប​បាត​ញ្ញាណ​ ​(​ប្រាជ្ញា​ដឹង​នូវ​ចុតិ​ ​និង​បដិសន្ធិ​)​ ​របស់​សត្វ​ទាំងឡាយ​។​ ​តថាគត​នោះ​ ​មាន​ចក្ខុ​ជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ ​ជា​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើតឡើង​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​។​បេ​។​ ​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​សមគួរ​តាមកម្ម​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​វិជ្ជា​ទី២នេះឯង​ ​តថាគត​ ​បាន​ក្នុង​មជ្ឈិមយាម​ ​នៃ​រាត្រី​ ​ឯ​អវិជ្ជា​បាត់​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ដល់​តថាគត​ ​ដែល​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​បង់​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​តាមពិត​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636872334608542551
ទៅកាន់ទំព័រ៖