ព្រះត្រៃបិដក ភាគ ២៥
បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះព្រហ្មាយុព្រាហ្មណ៍។ គ្រានោះ បរិស័ទនោះ ក៏មានសេចក្តីស្ងើច និងសេចក្តីស្ញប់ស្ញែងថា អើ អស្ចារ្យណាស់ហ្ន៎ អើចំឡែកណាស់ហ្ន៎ សមណៈ ពេញជាមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រហ្មាយុព្រាហ្មណ៍នេះ ជាអ្នកមានកេរ្តិ៍ឈ្មោះ មានយស ហើយធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង មានសភាពដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រហ្មាយុព្រាហ្មណ៍ ដូច្នេះថា ម្នាលព្រាហ្មណ៍ ល្មមហើយ អ្នកចូរក្រោកឡើង ចូរអង្គុយលើអាសនៈ របស់ខ្លួនចុះ ព្រោះចិត្តរបស់អ្នក ជ្រះថ្លានឹងតថាគតហើយ។ សម័យនោះ ព្រហ្មាយុព្រាហ្មណ៍ ក្រោកឡើង អង្គុយលើអាសនៈជារបស់ខ្លួន។
[១៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែង អនុបុព្វីកថា ដល់ព្រហ្មាយុព្រាហ្មណ៍ គឺ ទ្រង់ប្រការនូវទានកថា សីលកថា សគ្គកថា និងទោសរបស់កាម ជាទោសដ៏លាមក សៅហ្មង និងអានិសង្ស ក្នុងការចេញចាកកាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ព្រហ្មាយុព្រាហ្មណ៍ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ
ID: 636872260575958130
ទៅកាន់ទំព័រ៖