ព្រះត្រៃបិដក ភាគ ២៥
ជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ បានញុំាងភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែភិក្ខុសង្ឃហាមឃាត់ ដោយខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃនៃខ្លួន អស់៧ថ្ងៃ។ លុះថ្ងៃ៧កន្លងទៅហើយ ទើបព្រះមានព្រះភាគ ក៏ស្តេចចេញទៅកាន់ចារិក ក្នុងដែនវិទេហៈ។
[១៩] គ្រានោះ កាលដែលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅមិនយូរប៉ុន្មាន ព្រហ្មាយុព្រាហ្មណ៍ ក៏ធ្វើមរណកាល។ លំដាប់នោះ ពួកភិក្ខុជាច្រើន ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ធ្វើមរណកាលហើយ គតិរបស់គាត់ដូចម្តេច បរលោកដូចម្តេច។
[២០] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រហ្មាយុព្រាហ្មណ៍ ជាបណ្ឌិត បាននូវធម៌
(១) ព្រមទាំងអនុធម៌
(២) ហើយមិនបានញុំាងតថាគតឲ្យលំបាក ព្រោះធម៌ជាហេតុ ព្រហ្មាយុព្រាហ្មណ៍
(១) បានដល់អរហត្តមគ្គ។ (២) បានដល់មគ្គទាំង៣ខាងក្រោម។
ID: 636872261438497464
ទៅកាន់ទំព័រ៖