ព្រះត្រៃបិដក ភាគ ២៥

​ឡើយ​ទេ​ ​អាត្មាអញ​ ​គ្រាន់តែ​បានឮ​ពាក្យ​នុ៎ះ​ ​អំពីសំណាក់​ពួក​ព្រាហ្មណ៍​ ​ព្រឹទ្ធា​ចារ្យ​ ​ចាស់ទុំ​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ ​និយាយ​ថា​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​ ​មាន​ក្នុង​លោក​ ​កាលបើ​មាន​គេ​សរសើរគុណ​របស់​ព្រះអង្គ​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​រមែង​ធ្វើ​នូវ​ខ្លួន​ ​(​របស់​ព្រះអង្គ​)​ ​ឲ្យ​ជាក់ច្បាស់​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​សរសើរ​ព្រះសមណគោតម​ ​ដោយ​គាថា​ទាំងឡាយ​ ​ដ៏​សមគួរ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះអង្គ​។​ ​លំដាប់នោះ​ ​សេល​ព្រាហ្មណ៍​ ​និយាយ​សរសើរ​ ​ដោយ​គាថា​ទាំងឡាយ​ ​ដ៏​សមគួរ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ថា​
​បពិត្រ​ព្រះមានបុណ្យ​ ​ព្រះអង្គ​មាន​ព្រះ​កាយ​ពេញលេញ​ ​មាន​ព្រះ​សរីរៈ​ល្អ​ ​មាន​កំពស់​ ​និង​ទំហំ​សមសួន​ ​អ្នកផង​មើល​មិន​ចេះ​ឆ្អែតឆ្អន់​ ​មាន​សម្បុរ​ដូច​មាស​ ​មាន​ព្រះ​ទាឋា​ ​សស្អា​ត​ ​ទ្រង់​ប្រកបដោយ​សេចក្តី​ព្យាយាម​ ​មហាបុរិសលក្ខណៈ​ទាំងឡាយ​ ​ដែល​មានដល់​ជន​អ្នកមាន​កំណើត​ល្អ​យ៉ាងណា​ ​មហាបុរិសលក្ខណៈ​ទាំងអស់​នោះ​ ​ក៏​មាន​ក្នុង​ព្រះ​កាយ​ ​របស់​ព្រះអង្គ​ ​យ៉ាងនោះ​ដែរ​ ​ព្រះអង្គ​មាន​ព្រះនេត្រ​ថ្លា​ ​មាន​ព្រះ​ភក្ត្រ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636872264020165127
ទៅកាន់ទំព័រ៖