ព្រះត្រៃបិដក ភាគ ២៥

​នឹង​បាន​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​បាន​បើក​នូវ​ដម្បូល​(​១​)​ ​គឺ​កិលេស​ក្នុង​លោក​ហើយ​ ​នែ​បា​ឧត្តរៈ​ ​ចំណែកខាង​ខ្ញុំ​ ​ជា​អ្នក​តាក់តែង​មន្ត​ ​អ្នកឯង​ជា​អ្នកទទួល​យក​មន្ត​ទៅ​ ​(​សម្រាប់​ធៀប​មើល​)​។​ ​
 [​៣​]​ ​ឧត្តរ​មាណព​ ​ទទួល​ស្តាប់​ពាក្យ​របស់​ព្រហ្មាយុ​ព្រាហ្មណ៍​ថា​ ​បាទ​ ​លោក​ដ៏​ចំរើន​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​សំពះ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចេញទៅ​កាន់​ចារិក​ ​សំដៅ​ទៅត្រង់​ទី​ ​ដែល​ព្រះមានព្រះភាគ​ ​គង់នៅ​ ​ក្នុង​ដែន​វិទេហៈ​ ​ក៏​ត្រេច​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ឧត្តរ​មាណព​ ​លុះ​អង្គុយ​ក្នុង​ទីសម​គួរ​រួចហើយ​ ​ក៏​ពិនិត្យមើល​នូវ​មហាបុរិសលក្ខណៈ​ទាំង៣២​ ​ក្នុង​ព្រះ​កាយ​ ​នៃ​ព្រះមានព្រះភាគ​។​ ​លុះ​ឧត្តរ​មាណព​ ​បានឃើញ​មហាបុរិសលក្ខណៈ​ទាំង៣២​ ​ក្នុង​ព្រះ​កាយ​ ​នៃ​ព្រះមានព្រះភាគ​ដោយ​ច្រើន​ ​វៀរលែងតែ​មហាបុរិសលក្ខណៈ២ប្រការ​
​(​១​)​ ​រាគៈ១​ ​ទោសៈ១​ ​មោហៈ១​ ​មានៈ១​ ​ទិដ្ឋិ១​ ​អវិជ្ជា១​ ​ទុច្ចរិត១​ ​ធម៌​ទាំង៧ប្រការ​នេះ​ ​ទុក​ដូច​ជា​ដម្បូល​ ​ជា​គ្រឿង​បិទបាំង​សត្វ​ ​មិន​ឲ្យ​ឃើញ​ព្រះនិព្វាន​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636872254901323559
ទៅកាន់ទំព័រ៖