ព្រះត្រៃបិដក ភាគ ២៥

​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ពោល​គាថា​ទាំងឡាយ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​
​បពិត្រ​ព្រះអង្គ​ ​ទ្រង់​មាន​បញ្ញាចក្ខុ​ ​យើងខ្ញុំ​ទាំងឡាយ​ ​បាន​ដល់​នូវ​ទីពឹង​ ​រាប់​មកដល់​ថ្ងៃនេះ​ ​គម្រប់​ជា៨ថ្ងៃហើយ​ ​បពិត្រ​ព្រះមានបុណ្យ​ ​យើងខ្ញុំ​ទាំងឡាយ​ ​បាន​ទូន្មាន​ខ្លួន​ ​តាម​ព្រះ​សាសនា​ ​របស់​ព្រះអង្គ​ ​អស់៧រាត្រី​ហើយ​ ​ព្រះអង្គ​ ​ជា​ព្រះពុទ្ធ​ ​ព្រះអង្គ​ ​ជា​បរម​សាស្តា​ ​ព្រះអង្គ​ ​ជា​អ្នកប្រាជ្ញ​ ​គ្រប​សង្កត់​នូវ​មារ​ ​ព្រះអង្គ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​អនុ​សយ​ធម៌​ ​ទ្រង់​ឆ្លង​ ​(​ចាក​សង្សារវដ្ត​)​ ​បាន​ដោយ​ព្រះអង្គ​ឯង​ ​ហើយ​ទ្រង់​ចម្លង​ពពួកសត្វ​នេះ​ ​ឲ្យ​ឆ្លង​បាន​ផង​ ​ព្រះអង្គ​កន្លង​ផុត​ឧបធិ​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636872265789896350
ទៅកាន់ទំព័រ៖