ព្រះត្រៃបិដក ភាគ ២៥

​អស្ស​លាយន​មាណព​នេះ​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​សាវត្ថី​ ​ជា​មនុស្សក្មេង​។​បេ​។​ ​ជា​អ្នក​មិន​ឱនថយ​ ​គឺ​ស្ទាត់ជំនាញ​ ​មានតែ​មាណព​នោះ​ ​ទើបសម​នឹង​ពិគ្រោះ​ពាក្យ​នោះ​ ​មួយអន្លើ​ ​ដោយ​ព្រះសមណគោតម​បាន​។​
 [​៣១​]​ ​គ្រានោះ​ ​ព្រាហ្មណ៍​ទាំងនោះ​ ​នាំគ្នា​ចូល​ទៅ​រក​អស្ស​លាយន​មាណព​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​នឹង​អស្ស​លាយន​មាណព​ ​ដូច្នេះ​ថា​ ​ម្នាល​អស្ស​លាយ​នៈ​ដ៏​ចម្រើន​ ​ព្រះសមណគោតម​នេះ​ ​តែង​បញ្ញត្ត​នូវ​សេចក្តី​បរិសុទ្ធិ​ ​ចំពោះ​វណ្ណ​ទាំង៤​ ​ម្នាល​អស្ស​លាយ​នៈ​ ​ចូរ​អ្នក​ដ៏​ចម្រើន​មក​ ​ចូរ​អ្នក​ដ៏​ចម្រើន​ពិគ្រោះ​ពាក្យ​នោះ​ ​មួយអន្លើដោយ​ព្រះសមណគោតម​។​ ​កាលបើ​ព្រាហ្មណ៍​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​អស្ស​លាយន​មាណព​ ​ក៏​និយាយ​នឹង​ព្រាហ្មណ៍​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​ឮ​ថា​ព្រះសមណគោតម​ ​ជា​ធម្ម​វាទី​ ​ទុកជា​ពួក​បុគ្គល​ជា​ធម្ម​វាទី​ផងគ្នា​ ​ក៏​រមែង​ពិគ្រោះ​បាន​ដោយ​លំបាក​ ​ខ្ញុំ​មិន​អាច​ពិគ្រោះ​ពាក្យ​នោះ​ ​មួយអន្លើដោយ​ព្រះសមណគោតម​ឡើយ​។​ ​ព្រាហ្មណ៍​ទាំងនោះ​ ​និយាយ​នឹង​អស្ស​លាយន​មាណព​ ​ជា​គំរប់​ពីរ​ដង​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636872266418192286
ទៅកាន់ទំព័រ៖