ព្រះត្រៃបិដក ភាគ ២៥

 ​[​៣៨​]​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​អស្ស​លាយ​នៈ​ ​អ្នក​យល់​សេចក្តី​នោះ​ដូចម្តេច​ ​លុះតែ​ព្រាហ្មណ៍​ ​ទើប​គួរ​នាំ​យក​កញ្ចប់​គ្រឿង​លំអិត​ ​សម្រាប់​ដុស​កាយ​ ​និង​គ្រឿង​ងូត​ ​ទៅកាន់​ស្ទឹង​ ​ដើម្បី​ជម្រះ​ក្អែល​បាន​ ​ក្សត្រិយ៍​ ​មិន​គួរ​ ​វេស្សៈ​មិន​គួរ​ ​សុទ្ទៈ​មិន​គួរ​ឬ​។​ ​អស្ស​លាយន​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិនមែន​ដូច្នោះ​ទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​តាមពិត​ ​ក្សត្រិយ៍​ក្តី​ ​ក៏​គួរ​កាន់​យក​កញ្ចប់​គ្រឿង​លំអិត​ ​សម្រាប់​ដុស​កាយ​ ​និង​គ្រឿង​ងូត​ ​ទៅកាន់​ស្ទឹង​ ​ដើម្បី​ជម្រះ​ក្អែល​ដែរ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ក្តី​.​.​.​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​វេស្សៈ​ក្តី​.​.​.​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សុទ្ទៈ​ក្តី​.​.​.​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​តាមពិត​ ​វណ្ណៈ​ទាំង​ ​៤​ ​សុទ្ធតែ​គួរ​កាន់​យក​កញ្ចប់​គ្រឿង​លំអិត​ ​សម្រាប់​ដុស​កាយ​ ​និង​គ្រឿង​ងូត​ ​ទៅកាន់​ស្ទឹង​ ​ដើម្បី​ជម្រះ​ក្អែល​បាន​ទាំងអស់គ្នា​។​ ​ម្នាល​អស្ស​លាយ​នៈ​ ​បណ្តា​វណ្ណៈ​ទាំង៤នុ៎ះ​ ​ពួក​ព្រាហ្មណ៍​មាន​កម្លាំង​ដូចម្តេច​ ​មាន​ទីពឹង​ពំនាក់​ដូចម្តេច​ ​បាន​ជាពួក​ព្រាហ្មណ៍​ហ៊ាន​និយាយ​យ៉ាងនេះ​ ​ក្នុង​រឿង​នុ៎ះ​ថា​ ​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​ ​វណ្ណៈ​ឯទៀត​ ​ជា​វណ្ណៈ​ថោកទាប​។​បេ​។​ ​ជា​ញាតិ​នឹង​ព្រហ្ម​ដូច្នោះ​។​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ត្រាស់​យ៉ាងនេះ​ ​ក៏​សម​ដែរ​ ​តែថា​ពួក​ព្រាហ្មណ៍​ ​នៅតែ​សំគាល់​សេចក្តី​នុ៎ះ​ ​ក្នុង​រឿង​នុ៎ះ​យ៉ាងនេះ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636872285610270010
ទៅកាន់ទំព័រ៖