ព្រះត្រៃបិដក ភាគ ២៥

 ​[​៤២​]​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​អស្ស​លាយ​នៈ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​(​បើ​)​ ​ពួក​មនុស្ស​ ​ក្នុង​លោក​នេះ​ ​យក​មេសេះ​ ​ទៅ​បង្កាត់កូន​នឹង​បា​លា​ ​ក៏​កើតកូន​ឡើង​ ​ព្រោះ​អាស្រ័យ​សំវាស​ ​នៃ​សត្វ​ទាំងពីរ​នោះ​ ​កូន​ដែល​កើតឡើង​ ​ដោយ​មេសេះ​ ​និង​បា​លា​នោះ​ ​ប្រហែល​នឹង​មេ​ផង​ ​ប្រហែល​នឹង​បា​ផង​ ​តើ​គេ​គួរ​ហៅថា​ ​សេះ​ ​ឬ​គេ​គួរ​ហៅថា​ ​លា​។​ ​អស្ស​លាយ​នៈ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កូនសត្វ​នោះ​ ​ជា​កូនសេះ​អស្សតរ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​គ្រាន់តែ​ឃើញ​នូវ​អំ​ពើ​ផ្សេង​ៗ​នេះ​ ​របស់​សេះ​អស្សតរ​នោះ​ប៉ុណ្ណោះ​ ​ឯ​នឹង​ឃើញ​នូវ​អំ​ពើ​ផ្សេង​ៗ​ណាមួយ​ ​របស់​មាណព​ជំទង់​ទាំង​នុ៎ះ​ ​ក្នុង​ន័យ​ខាងដើម​ឯណោះ​ផង​ ​ក៏ទេ​។​
 [​៤៣​]​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​អស្ស​លាយ​នៈ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​(​បើ​)​ ​មាណព​ពីរ​នាក់​ ​ក្នុង​លោក​នេះ​ ​ជា​បងប្អូន​នឹងគ្នា​ ​កើត​ក្នុង​ឧទរ​ជាមួយគ្នា​ ​មាណព​ម្នាក់​ ​ជា​អ្នកចេះ​មន្ត​បាន​បទ​ ​មាណព​ម្នាក់ទៀត​ ​ជា​អ្នក​មិន​ចេះ​មន្ត​ ​មិនបាន​បទ​ ​បណ្តា​មាណព​ទាំងពីរ​នោះ​ ​តើ​ពួក​ព្រាហ្មណ៍​ ​អញ្ជើញ​អ្នកណា​ ​ឲ្យ​បរិភោគ​នូវ​សទ្ធ​ភត្ត​ ​(​ភត្ត​ដែលគេ​ឧទ្ទិស​ដល់​បុគ្គល​ស្លាប់​)​ ​ទាំងឡាយ​ ​ឬ​នូវ​ថា​លិ​បា​ក​ភត្ត​ ​(​សម្រាប់​)​ ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636872286820439228
ទៅកាន់ទំព័រ៖