ព្រះត្រៃបិដក ភាគ ២៥

​មិនបាន​បទ​ ​តែ​ជា​អ្នកមានសីល​ ​មានធម៌​ល្អ​ ​បណ្តា​មាណព​ទាំងពីរ​នាក់​នុ៎ះ​ ​ពួក​ព្រាហ្មណ៍​ ​គួរ​អញ្ជើញ​មាណព​នោះ​ ​ឲ្យ​បរិភោគ​នូវ​សទ្ធ​ភត្ត​ទាំងឡាយ​ ​ឬ​នូវ​ថា​លិ​បា​ក​ភត្ត​ទាំងឡាយ​ ​នូវ​យញ្ញ​ភត្ត​ទាំងឡាយ​ ​ឬ​នូវ​បា​ហុន​ភត្ត​ទាំងឡាយ​ ​មុនគេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទាន​ដែល​បុគ្គល​ឲ្យ​ ​ដល់​មាណព​ទ្រូ​ស្ត​សីល​ ​មានធម៌​ដ៏​លាមក​ ​នឹងជា​ទាន​មានផល​ច្រើន​ដូចម្តេច​បាន​។​ ​ម្នាល​អស្ស​លាយ​នៈ​ ​កាលពីមុន​ ​អ្នក​អាង​ជាតិ​ ​កំណើត​ ​លុះ​អាង​ជាតិ​កំណើត​ហើយ​ ​អ្នក​អាង​មន្ត​ទាំងឡាយ​ ​លុះ​អាង​មន្ត​ទាំងឡាយ​ហើយ​ ​ត្រឡប់ជា​លើកលែង​នូវ​មន្ត​នោះ​ ​ហើយ​មក​ប្រកាន់យក​នូវ​សេចក្តី​បរិសុទ្ធិ​ ​ក្នុង​វណ្ណៈ​ទាំង៤​ ​តាមដែល​តថាគត​បញ្ញត្ត​វិញ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​អស្ស​លាយន​មាណព​ ​ក៏​អង្គុយ​ស្ងៀម​ ​ក្រអឹម​ ​ទន់​ក​ល្ងៀ​ក​ ​ដាក់មុខជ្រប់​ ​លែង​មាត់​សោះ​។​
 [​៤៥​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ថា​អស្ស​លាយន​មាណព​នៅ​ស្ងៀម​ ​ក្រអឹម​ ​ទន់​ក​ល្ងៀ​ក​ ​ដាក់មុខជ្រប់​ ​លែង​មាត់ក​ហើយ​ ​ទើប​ទ្រង់​ត្រាស់​នឹង​អស្ស​លាយន​មាណព​ ​ដូច្នេះ​ថា​ ​ម្នាល​អស្ស​លាយ​នៈ​ ​កាលពី​ព្រេងនាយ​ ​មាន​ព្រាហ្មណ​ឥសី៧នាក់​ ​ដែល​អាស្រ័យ
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636872287245673550
ទៅកាន់ទំព័រ៖