ព្រះត្រៃបិដក ភាគ ២៥
ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ឈើទាំងប៉ុណ្ណេះ ចូរគេកាប់ដើម្បីប្រយោជន៍ដល់ប្រាសាទចុះ ទ្រព្យទាំងប៉ុណ្ណេះ ចូរពុកផុយទៅ ដើម្បីលំបាក (ដល់ម្ចាស់ទ្រព្យ)ចុះ មួយទៀត ជនទាំងឡាយណា ដែលជាខ្ញុំក្តី ជាអ្នកបម្រើក្តី ជាកម្មករក្តី របស់ព្រះរាជា ឬព្រាហ្មណ៍នោះ ជនទាំងនោះ ត្រូវអាជ្ញាគម្រាម ត្រូវភ័យគម្រាម មានមុខទទឹកដោយទឹកភ្នែក ទួញយំ ធ្វើបរិកម្ម ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលកំដៅខ្លួនឯង ប្រកបការព្យាយាម កំដៅខ្លួនឯងផង កំដៅអ្នកដទៃ ប្រកបការព្យាយាម កំដៅអ្នកដទៃផង។
[៥៤] ម្នាលព្រាហ្មណ៍ ចុះបុគ្គលមិនកំដៅខ្លួនឯង ទាំងមិនប្រកបការព្យាយាម កំដៅខ្លួនឯង មិនកំដៅអ្នកដទៃ ទាំងមិនប្រកបការព្យាយាម កំដៅអ្នកដទៃ តើដូចម្តេច បុគ្គលនោះ មិនកំដៅខ្លួនឯង មិនកំដៅអ្នកដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ ម្នាលព្រាហ្មណ៍ ព្រះតថាគតកើតឡើងក្នុងលោក ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យ ដែលព្រះអង្គគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរទៅ
ID: 636872291761311830
ទៅកាន់ទំព័រ៖