ព្រះត្រៃបិដក ភាគ ២៦
ម្នាលអានន្ទ ភិក្ខុណា មិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តា ព្រះធម៌... ព្រះសង្ឃ... ជាអ្នកមិនធ្វើឲ្យពេញលេញ ក្នុងសិក្ខា ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទ (ដែលកើតឡើង) រមែងប្រព្រឹត្តទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខ ដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ពួកទេវតា និងមនុស្ស។ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាឃើញវិវាទមូល មានសភាពយ៉ាងនេះ ឰដ៏ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងដំណើរនោះ អ្នកទាំងឡាយ គួរព្យាយាម លះបង់វិវាទមូល ដ៏លាមកនោះចេញ។ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាមិនឃើញវិវាទមូល មានសភាពយ៉ាងនេះ ឰដ៏ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងដំណើរនោះ អ្នកទាំងឡាយ គួរប្រតិបត្តិ ដើម្បីកុំឲ្យវិវាទមូល ដ៏លាមកនោះឯង ហូរហៀរតទៅ ការលះបង់វិវាទ ដ៏លាមកនេះ រមែងមាន ដោយប្រការយ៉ាងនេះ ការមិនឲ្យវិវាទមូល ដ៏លាមកនេះ ហូរហៀរតទៅ រមែងមាន ដោយប្រការយ៉ាងនេះ។ ម្នាលអានន្ទ នេះឯងវិវាទមូល ៦យ៉ាង។
ID: 636831701208123042
ទៅកាន់ទំព័រ៖