ព្រះត្រៃបិដក ភាគ ២៦

 [​៥៧​]​ ​ម្នាល​អានន្ទ​ ​អធិករណ៍​នេះ​មាន៤យ៉ាង​ ​អធិករណ៍៤យ៉ាង​ ​ដូចម្តេច​ខ្លះ​ ​អធិករណ៍៤យ៉ាងគឺ​ ​វិវាទាធិករណ៍១​ ​អនុ​វា​ទា​ធិ​ករណ៍១​ ​អាប​ត្តា​ធិ​ករណ៍១​ ​កិ​ច្ចា​ធិ​ករណ៍១​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​អធិករណ៍៤យ៉ាង​។​ ​ម្នាល​អានន្ទ​ ​អធិករណ​សមថៈ​នេះ​ ​មាន៧យ៉ាង​ ​គឺ​សម្មុ​ខា​វិន័យ១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​យេ​ភុយ្យសិ​កា១​ ​តស្ស​បា​បិយ​សិកា១​ ​តិណ​វត្ថា​រកៈ១​ ​ដែល​សង្ឃ​គប្បី​ឲ្យ​ ​ដើម្បី​រម្ងាប់​អធិករណ៍​ ​ដែល​កើតឡើង​ហើយ​។​
 [​៥៨​]​ ​ម្នាល​អានន្ទ​ ​ចុះ​សម្មុ​ខា​វិន័យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ជជែកគ្នា​ថា​ ​នេះ​ជា​ធម៌​ ​ឬថា​ ​នេះ​មិនមែន​ជា​ធម៌​ ​ថា​ ​នេះ​ជា​វិន័យ​ ​ឬថា​ ​នេះ​មិនមែន​ជា​វិន័យ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ទាំងអស់​នោះ​ឯង​ ​គប្បី​ព្រមព្រៀង​គ្នា​ ​ប្រជុំ​ប្រៀបធៀប​ ​តាម​បែប​ដែល​ជា​ធម៌​ ​លុះ​ប្រៀបធៀប​តាម​បែប​ដែល​ជា​ធម៌​រួចហើយ​ ​គប្បី​រម្ងាប់​អធិករណ៍​នោះ​ ​ដោយ​វិធី​ដែល​ឲ្យ​រម្ងាប់​តាម​បែប​ដែល​ជា​ធម៌​នោះ​។​ ​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636831701573673950
ទៅកាន់ទំព័រ៖