ព្រះត្រៃបិដក ភាគ ២៦

ម្នាល​អានន្ទ​ ​សម្មុ​ខា​វិន័យ​ ​យ៉ាងនេះ​ឯង​។​ ​ការ​រម្ងាប់​អធិករណ៍​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​រមែង​មាន​ដោយ​ ​សម្មុ​ខា​វិន័យ​ ​យ៉ាងនេះ​ឯង​។​
 [​៥៩​]​ ​ម្នាល​អានន្ទ​ ​ចុះ​យេ​ភុយ្យសិ​កា​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​បើ​ភិក្ខុ​ទាំងនោះ​ ​មិន​អាច​រម្ងាប់​អធិករណ៍​នោះ​ ​ក្នុង​អាវាស​នោះ​បានទេ​។​ ​ម្នាល​អានន្ទ​ ​ក្នុង​អាវាស​ណា​ ​មាន​ភិក្ខុ​ច្រើន​ ​ភិក្ខុ​ទាំងនោះ​ ​គប្បី​ទៅកាន់​អាវាស​នោះ​។​ ​ភិក្ខុ​ទាំងអស់​នោះ​ ​គួរ​មក​ប្រជុំ​គ្នា​ ​ក្នុង​អាវាស​នោះ​ ​លុះ​ប្រជុំ​គ្នា​ហើយ​ ​គួរ​ប្រៀបធៀប​តាម​បែប​ដែល​ជា​ធម៌​ ​លុះ​ប្រៀបធៀប​តាម​បែប​ ​ដែល​ជា​ធម៌​ហើយ​ ​គប្បី​រម្ងាប់​អធិករណ៍​នោះ​ ​ដោយ​វិធី​ដែល​ឲ្យ​រម្ងាប់​ ​តាម​បែប​ដែល​ជា​ធម៌​នោះ​។​ ​ម្នាល​អានន្ទ​ ​យេ​ភុយ្យសិ​កា​ ​យ៉ាងនេះ​ឯង​។​ ​ការ​រម្ងាប់​អធិករណ៍​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​រមែង​មាន​ដោយ​យេ​ភុយ្យសិ​កា​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636831701823118217
ទៅកាន់ទំព័រ៖