ព្រះត្រៃបិដក ភាគ ២៦

 [​៦០​]​ ​ម្នាល​អានន្ទ​ ​ចុះ​សតិវិន័យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ទាំងឡាយ​ ​ចោទ​ភិក្ខុ​ដោយ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​(​១​)​ ​បារាជិក​ក្តី​ ​ថា​ ​លោក​មាន​អាយុ​ ​រលឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​លោក​ត្រូវហើយ​ ​ឃើញ​ឬទេ​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​រលឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​ខ្ញុំ​ត្រូវហើយ​ ​មិនឃើញ​ទេ​។​ ​ម្នាល​អានន្ទ​ ​យ៉ាងនេះ​ ​សង្ឃ​គប្បី​ឲ្យ​សតិវិន័យ​ ​ដល់​ភិក្ខុ​នោះ​។​ ​ម្នាល​អានន្ទ​ ​សតិវិន័យ​ ​យ៉ាងនេះ​ឯង​។​ ​ការ​រម្ងាប់​អធិករណ៍​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​រមែង​មាន​ ​ដោយ​សតិវិន័យ​ ​យ៉ាងនេះ​ឯង​។​
​(​១​)​ ​ពាក្យ​ថា​ ​រង​ ​ក្នុង​ទីនេះ​ ​សំដៅ​សេចក្តី​ថា​ ​បន្ទាប់គ្នា​ ​ពីរ​យ៉ាង​ ​គឺ​រង​កង​អាបត្តិ១​ ​រង​អាបត្តិ១​ ​រាប់​អាបត្តិ​រៀង​តាមលំដាប់​ ​ដូច្នេះ​គឺ​ ​កង​អាបត្តិ​បារាជិក​ ​កង​អាបត្តិ​សង្ឃាទិសេស​ ​កង​អាបត្តិ​ថុល្លច្ច័យ​ ​បាចិត្តិយៈ​ ​បាដិទេសនីយៈ​ ​ទុក្កដ​ ​ទុព្ភាសិត​ ​ឈ្មោះថា​ ​រង​កង​អាបត្តិ​។​ ​អាបត្តិ​ទុក្កដ​ ​ថុល្លច្ច័យ​ ​ដែល​ត្រូវ​មុន​គរុកាបត្តិ​ ​ឈ្មោះថា​ ​រង​អាបត្តិ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636831702168167953
ទៅកាន់ទំព័រ៖