ព្រះត្រៃបិដក ភាគ ២៦

ច្រើន​ ​ខ្ញុំ​រលឹក​មិនឃើញ​អំពើនោះ​ទេ​ ​អំពើ​នុ៎ះ​ ​ខ្ញុំ​បាន​ធ្វើ​ដោយ​សេចក្តី​វង្វេង​។​ ​ម្នាល​អានន្ទ​ ​យ៉ាងនេះ​ឯង​ ​សង្ឃ​គប្បី​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​ភិក្ខុ​នោះ​។​ ​ម្នាល​អានន្ទ​ ​អ​មូឡ្ហ​វិន័យ​ ​យ៉ាងនេះ​ឯង​។​ ​ការ​រម្ងាប់​អធិករណ៍​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​រមែង​មាន​ ​ដោយ​អ​មូឡ្ហ​វិន័យ​ ​យ៉ាងនេះ​ឯង​។​
 [​៦២​]​ ​ម្នាល​អានន្ទ​ ​ចុះ​បដិញ្ញាត​ក​រណៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​គេ​ចោទ​ក្តី​ ​មិន​ត្រូវ​គេ​ចោទ​ក្តី​ ​តែង​រលឹក​ ​តែង​បើក​ ​តែង​ធ្វើឲ្យ​រាក់​ ​នូវ​អាបត្តិ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ ​គួរ​ចូល​មករ​ក​ភិក្ខុ​ចាស់​ជាង​ខ្លួន​ ​ហើយ​ធ្វើ​ចីពរ​ ​ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​រួច​ ​គួរ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ ​ខ្ញុំ​សូម​សំដែង​នូវ​អាបត្តិ​នោះ​។​ ​ភិក្ខុ​ចាស់​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​លោក​ឃើញ​ឬ​។​ ​ភិក្ខុ​ខ្ចី​ឆ្លើយ​ថា​ ​ខ្ញុំ​ឃើញ​។​ ​ភិក្ខុ​ចាស់​ពោល​ថា​ ​លោក​ត្រូវ​សង្រួម​តទៅ​។​ ​ភិក្ខុ​ខ្ចី​ឆ្លើយ​ថា​ ​ខ្ញុំ​នឹង​សង្រួម​។​ ​ម្នាល​អានន្ទ​ ​បដិញ្ញាត​ក​រណៈ​ ​យ៉ាងនេះ​ឯង​។​ ​ការ​រម្ងាប់​អធិករណ៍​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​រមែង​មាន​ ​ដោយ​បដិញ្ញាត​ក​រណៈ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636831702690217812
ទៅកាន់ទំព័រ៖