ព្រះត្រៃបិដក ភាគ ២៦

 [​៦៣​]​ ​ម្នាល​អានន្ទ​ ​ចុះ​តស្ស​បា​បិយ​សិកា​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ទាំងឡាយ​ ​ចោទ​ភិក្ខុ​ដោយ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​លោក​ត្រូវហើយ​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​ខ្ញុំ​ត្រូវហើយ​ ​មិនឃើញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ភិក្ខុ​នេះ​ ​ដែល​កំពុង​បណ្តោះ​បណ្តៃ​ ​មិន​ឲ្យ​បណ្តោះ​បណ្តៃ​បាន​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​ណ្ហើយ​ ​លោក​ចូរ​ទទួលដឹង​ដោយ​ស្រួល​ចុះ​ ​បើ​លោក​រលឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​លោក​ត្រូវហើយ​បាន​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​រលឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​ខ្ញុំ​ត្រូវហើយ​ ​មិនឃើញ​ទេ​ ​ម្នាល​អាវុសោ​ ​តែ​ខ្ញុំ​រលឹក​ឃើញ​ខ្លះ​ ​នូវ​អាបត្តិ​តិចតួច​ ​មាន​សភាព​យ៉ាងនេះ​ ​ដែល​ខ្ញុំ​ត្រូវហើយ​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ភិក្ខុ​នេះ​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636831702942912266
ទៅកាន់ទំព័រ៖