ព្រះត្រៃបិដក ភាគ ២៦

ដែល​កំពុង​បណ្តោះ​បណ្តៃ​ ​មិន​ឲ្យ​បណ្តោះ​បណ្តៃ​បាន​ថា​ ​ម្នាល​លោក​មាន​អាយុ​ ​ណ្ហើយ​ ​លោក​ចូរ​ទទួលដឹង​ ​ដោយ​ស្រួល​ចុះ​ ​បើ​លោក​រលឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​លោក​ត្រូវហើយ​បាន​។​ ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អម្បាល​ខ្ញុំ​ ​ត្រូវអាបត្តិ​បន្តិចបន្តួច​ប៉ុណ្ណេះ​ ​ដែល​លោក​មិន​សួរ​សោះ​ ​ក៏​គង់តែ​ទទួលដឹង​បាន​ ​ចំណង់បើ​ខ្ញុំ​ត្រូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​លោក​សួរ​ហើយ​ ​នឹង​មិន​ទទួលដឹង​ដូចម្តេច​បាន​។​ ​ភិក្ខុ​អ្នកចោទ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អម្បាល​លោក​ ​ត្រូវអាបត្តិ​បន្តិចបន្តួច​ប៉ុណ្ណេះ​ ​ដែល​ខ្ញុំ​មិន​សួរ​ ​ក៏​នឹង​មិន​ទទួលដឹង​ ​ចំណង់បើ​លោក​ ​ត្រូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​ខ្ញុំ​មិន​សួរ​ ​នឹង​ទទួលដឹង​ដូចម្តេច​បាន​ ​ម្នាល​លោក​មាន​អាយុ​ ​ណ្ហើយ​ ​លោក​ចូរ​ទទួលដឹង​ ​ដោយ​ស្រួល​ចុះ​ ​បើ​លោក​រលឹក​នូវ​គរុកាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​អាបត្តិ​បារាជិក​ក្តី​ ​អាបត្តិ​រង​បារាជិក​ក្តី​ ​ដែល​លោក​ត្រូវហើយ​បាន​។​ ​ភិក្ខុ​នោះ
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636831703189216354
ទៅកាន់ទំព័រ៖