ព្រះត្រៃបិដក ភាគ ២៦
ក្នុងកាលមុន មិនមែនមិនបានកើតទេ មិនដឹងថា យើងបានធ្វើបាបកម្មទុក ក្នុងកាលមុន មិនមែនមិនបានធ្វើទេ មិនដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ មិនដឹងថា ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យទៅហើយ ឬទុក្ខទាំងប៉ុណ្ណេះ គប្បីសាបសូន្យទៅ ឬក៏កាលបើទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ អ្នកទាំងឡាយ ឈ្មោះថា មិនដឹងនូវការលះបង់អកុសលធម៌ មិនដឹងនូវការបំពេញកុសលធម៌ ក្នុងបច្ចុប្បន្ន ព្រោះហេតុណា ហេតុនោះ បានជាពួកនិគ្រន្ថដ៏មានអាយុ មិនគួរនឹងពោលថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនសុខ មិនមែនទុក្ខក្តី អារម្មណ៍ទាំងអស់នោះឯង កើតឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ នៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ឯការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។
ID: 636831620752441240
ទៅកាន់ទំព័រ៖