ព្រះត្រៃបិដក ភាគ ២៦

ឈ្មោះ​ទាស់ទែងគ្នា​ ​ហើយ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​បាន​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ ​ដល់​សង្ឃ​ហើយ​ ​ខ្ញុំ​សូម​សំដែង​អាបត្តិ​ ​របស់​លោក​មាន​អាយុ​ទាំងនេះ​ផង​ ​អាបត្តិ​របស់​ខ្លួនខ្ញុំ​ផង​ ​ដោយ​តិណ​វត្ថា​រកៈ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ជំនួស​លោក​មាន​អាយុ​ទាំងឡាយ​នេះ​ផង​ ​ដើម្បី​ខ្លួនខ្ញុំ​ផង​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មានទោស​ធ្ងន់​ ​និង​អាបត្តិ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​។​ ​លំដាប់នោះ​ ​ភិក្ខុ១រូប​ ​ជា​អ្នក​ឈ្លាស​ជាង​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​បក្ខពួក​ជាមួយគ្នា​ដទៃទៀត​ ​គប្បី​ក្រោក​អំពី​អាសនៈ​ ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​យើងខ្ញុំ​ទាំងឡាយ​ ​ក្នុង​ទីនេះ​ ​នាំគ្នា​បង្កហេតុ​ ​ឈ្មោះ​ទាស់ទែងគ្នា​ ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​បាន​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ ​ដល់​សង្ឃ​ហើយ​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636831703692745154
ទៅកាន់ទំព័រ៖