ព្រះត្រៃបិដក ភាគ ២៦
ម្នាលអានន្ទ មួយទៀត ភិក្ខុបានតាំងមនោកម្ម ប្រកបដោយមេត្តា ក្នុងពួកសព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់១។ ម្នាលអានន្ទ មួយទៀត លាភទាំងឡាយណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីត្រឹមតែអាហារបិណ្ឌបាត ភិក្ខុមិនជាអ្នកហួងហែង បរិភោគលាភ មានសភាពដូច្នោះឡើយ ជាអ្នកបរិភោគសាធារណ៍ (ជាមួយ) នឹងសព្រហ្មចារីបុគ្គល អ្នកមានសីលទាំងឡាយ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់១។ ម្នាលអានន្ទ មួយទៀត
ID: 636831704155261608
ទៅកាន់ទំព័រ៖