ព្រះត្រៃបិដក ភាគ ២៦

ដើម្បី​សេចក្តី​ស្ងប់ស្ងាត់១​។​ ​ម្នាល​អានន្ទ​ ​សារាណីយ​ធម៌៦ប្រការ​នេះឯង​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​គ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​គោរព​គ្នា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​ព្រមព្រៀង​គ្នា​ ​ដើម្បី​សេចក្តី​ស្ងប់ស្ងាត់១​។​ ​
 [​៦៦​]​ ​ម្នាល​អានន្ទ​ ​បើ​អ្នក​ទាំងឡាយ​ ​បាន​ប្រព្រឹត្ត​ ​សមាទាន​ ​នូវ​សារាណីយ​ធម៌​ទាំង៦ប្រការ​នេះ​ ​ដោយ​ប្រពៃ​ហើយ​ ​ម្នាល​អានន្ទ​ ​តើ​អ្នក​ទាំងឡាយ​ ​មិនដែល​ជួប​គន្លង​ពាក្យ​ ​ជា​ពាក្យ​តូច​ ​ឬពាក្យ​ថ្លោស​ ​ដែល​គួរឲ្យ​អ្នក​ទាំងឡាយ​ ​អត់សង្កត់​មិនបាន​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មិនដែល​ជួប​ពាក្យ​នុ៎ះ​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គួរតែ​ប្រព្រឹត្ត​សមាទាន​ ​នូវ​សារាណីយ​ធម៌​ទាំង៦ប្រការ​នេះ​ ​ដោយ​ប្រពៃ​ចុះ​ ​ព្រោះថា​ ​ការប្រព្រឹត្ត​ ​សមាទាន​នូវ​សារាណីយ​ធម៌​ ​របស់​អ្នក​ទាំងឡាយ​នោះ​ ​នឹង​មានប្រយោជន៍​ ​មាន​សេចក្តី​សុខ​ ​អស់​កាល​ជា​អង្វែង​។​ ​លុះ​ព្រះមានព្រះភាគ​ ​សំដែង​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ហើយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​សា​មគ្គា​ម​សូត្រ​ ​ទី៤​។​

ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636831704650089911
ទៅកាន់ទំព័រ៖