ព្រះត្រៃបិដក ភាគ ២៦

សុ​នក្ខត្ត​សូត្រ​ ​ទី៥​


 [​៦៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ស្តេច​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ជិត​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​ច្រើន​រូប​ ​ប្រកាស​អរហត្តផល​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​នៅ​ចប់ហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​ក៏​ពួក​ខ្ញុំ​ព្រះអង្គ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ក្រៅពី​នេះ​ ​មិន​មាន​ទៀត​ឡើយ​។​
 [​៦៨​]​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​បានឮ​ថា​ ​មាន​ភិក្ខុ​ច្រើន​រូប​ ​បាន​ប្រកាស​ព្រះ​អរហត្តផល​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​នៅ​ចប់ហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​ក៏​ពួក​ខ្ញុំ​ព្រះអង្គ​ ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ក្រៅពី​នេះ​ ​មិន​មាន​ទៀត​ឡើយ​។​ ​ទើប​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636831704946396859
ទៅកាន់ទំព័រ៖