ព្រះត្រៃបិដក ភាគ ២៦

រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​សួរ​នឹង​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ដូច្នេះ​ថា​ ​មាន​ភិក្ខុ​ច្រើន​រូប​ ​ប្រកាស​ព្រះ​អរហត្តផល​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​នៅ​ចប់ហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​ក៏​ពួក​ខ្ញុំ​ព្រះអង្គ​ ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ក្រៅពី​នេះ​ ​មិន​មាន​ទៀត​ឡើយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​បាន​ប្រកាស​អរហត្តផល​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​នៅ​ចប់ហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​ក៏​ពួក​ខ្ញុំ​ព្រះអង្គ​ ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ក្រៅពី​នេះ​ ​មិន​មាន​ទៀត​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ប្រកាស​ព្រះ​អរហត្តផល​ ​ដោយ​ប្រពៃ​មែនពិត​ ​ឬថា​មាន​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​បាន​ប្រកាស​ព្រះ​អរហត្តផល​ ​ដោយ​ការស្មាន​ដែរ​។​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636831705182950389
ទៅកាន់ទំព័រ៖