ព្រះត្រៃបិដក ភាគ ២៦

សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ក្រា​បង្គំ​ទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កាល​នេះ​ ​ជា​កាលដែល​ព្រះមានព្រះភាគ​ ​គួរ​សំដែងធម៌​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​កាល​នេះ​ ​ជា​កាលដែល​ព្រះមានព្រះភាគ​ ​គួរ​សំដែងធម៌​ហើយ​ ​ពួក​ភិក្ខុ​បាន​ស្តាប់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​ចងចាំ​ទុក​។​ ​ម្នាល​សុ​នក្ខត្ត​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ប្រុង​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​៧០​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​សុ​នក្ខត្ត​ ​កាមគុណ​នេះ​ ​មាន៥ប្រការ​ ​កាមគុណ៥ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​ ​កាមគុណ៥ប្រការ​នោះ​គឺ​ ​រូប​ ​ដែល​គួរ​ដឹង​ច្បាស់​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ១​ ​សំឡេង​ ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​សោតៈ​.​.​.​១​ ​ក្លិន​ ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​ឃានៈ​.​.​.​១​ ​រស​ ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​ជិវ្ហា​.​.​.​១​ ​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ១​។​ ​ម្នាល​សុ​នក្ខត្ត​ ​នេះឯង​ ​កាមគុណ៥ប្រការ​ ​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636831705648907040
ទៅកាន់ទំព័រ៖