ព្រះត្រៃបិដក ភាគ ២៦

 [​៧១​]​ ​ម្នាល​សុ​នក្ខត្ត​ ​មួយទៀត​ ​ហេតុ​ដែល​នាំឲ្យ​បុរស​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ​ ​រមែង​មាន​។​ ​ម្នាល​សុ​នក្ខត្ត​ ​ពាក្យសំដី​របស់​បុរស​បុគ្គល​ ​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ​ ​តែ​ហា​និយាយឡើង​ ​រមែង​ប្រមៀល​ទៅ​រក​កាមគុណ​ផង​ ​បុរស​បុគ្គល​នោះ​ ​តែង​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​ហេតុ​ដែល​ប្រព្រឹត្តទៅ​ ​តាម​កាមគុណ​នោះ​ផង​ ​តែង​គប់​រក​ ​នូវ​បុរស​បែប​នោះ​ផង​ ​តែង​ដល់​នូវ​សេចក្តី​គោរព​ ​ទៅ​រក​បុរស​បែប​នោះ​ផង​ ​ចំណែកខាង​ពាក្យសំដី​ ​ដែលគេ​និយាយ​ ​ប្រកប​ដោយ​អានេ​ញ្ជ​សមាបត្តិ​ ​បុរស​បុគ្គល​នោះ​ ​មិន​ចង់​ស្តាប់​ផង​ ​មិន​ផ្ចង់​ត្រចៀក​ផង​ ​មិន​តាំងចិត្ត​ ​ដើម្បី​ដឹងផង​ ​មិន​គប់​រក​ ​នូវ​បុរស​បែប​នោះ​ផង​ ​មិនដល់​នូវ​សេចក្តី​គោរព​ ​ទៅ​រក​បុរស​បែប​នោះ​ផង​។​ ​ម្នាល​សុ​នក្ខត្ត​ ​ដូចជា​បុរស​ចេញ​អំពី​ស្រុក​ ​ឬ​និគម​របស់​ខ្លួន​ ​ដែល​ជាទី​ធ្លាប់​នៅ​យូរហើយ​។​ ​បុរស​នោះ​ ​កាលបើ​ឃើញ​បុរស​ណាមួយ​ ​ដែល​ទើបនឹង​ចេញ​អំពី​ស្រុក​ ​ឬ​និគម​នោះ​។​ ​បុរស​នោះ​ ​គប្បី​សួរ​នូវ​ភាព​ ​នៃ​ស្រុក​ ​ឬ​និគម​នោះ​ ​ដែល​ជា​ដែន​មាន​សេចក្តី​ក្សេមក្សាន្ត​ផង​ ​ជា​ដែន​មាន​ភិក្ខាហារ​ដ៏​សម្បូណ៌​ផង​ ​ជា​ដែន​មិន​មាន​អាពាធ​ផង​ ​ចំពោះ​បុរស​នោះ​។​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636831705915902311
ទៅកាន់ទំព័រ៖